មិនមែនលំៗទេណា! ធី សុវណ្ណថា ខិតខំហាត់របាំបុរាណ ត្រៀមសម្តែងនៅកូរ៉េខាងត្បូង (មានវីដេអូ) - KHMER Videos Sexy

Saturday, April 7, 2018

មិនមែនលំៗទេណា! ធី សុវណ្ណថា ខិតខំហាត់របាំបុរាណ ត្រៀមសម្តែងនៅកូរ៉េខាងត្បូង (មានវីដេអូ)

អ្នកនយោបាយវ័យក្មេងកញ្ញា ធី សុវណ្ណថា កន្លងមកគេគ្រាន់តែឃើញកញ្ញាជាយុវតីមួយរូបដែលបង្ហាញសកម្មភាពនៅក្នុងឆាកនយោបាយ។ ប៉ុន្តែមួយរយៈនេះ  ស្រាប់តែអ្នកនយោបាយវ័យក្មេងនេះបានប្រកាសថាខ្លួនចង់ក្លាយជាតារាម៉ូដែល និងប្រឡូកចូលវិស័យសិល្បៈ។ ជាពិសេសកញ្ញាក៏កំពុងតែធ្វើការប្រកួតប្រជែងក្នុងកម្មវិធីបវកញ្ញា  Queen Of The Spa 2018 ថែមទៀតផង។
យ៉ាងណាមិញនៅថ្ងៃនេះ ធី សុវណ្ណថា ក៏បានធ្វើការ live វីដេអូបង្ហាញសកម្មភាព យុវតីមួួយក្រុមរួមទាំងកញ្ញា បានធ្វើការហាត់របាំបុរាណខ្មែរ យ៉ាងសកម្ម។ ក្នុងការរាំនេះផងដែរ គឺដើម្បីត្រៀមសម្តែងនៅក្នុងកម្មវិធីមួយក្នុងប្រទេសកូរ៉េខាងត្បូង ខាងមុខនេះ។ ទោះបីជាគ្មានបទពិសោធន៍ជាមួយនឹងក្បាច់របាំបុរាណ ដោយក្នុងការហាត់រាំមានការលំបាក ក៏ ធី​ សុវណ្ណថា ខិតខំហ្វឹកហាត់ជាខ្លាំង។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖




No comments:

Post a Comment