អ្នកលេងហ្វេសប៊ុកម្នាក់ បកស្រាយយ៉ាងក្បោះក្បាយ ក្បួនខ្នាតរបៀបស្លៀកពាក់បុរាណ ឬបែបខ្មែរ - KHMER Videos Sexy

Saturday, April 7, 2018

អ្នកលេងហ្វេសប៊ុកម្នាក់ បកស្រាយយ៉ាងក្បោះក្បាយ ក្បួនខ្នាតរបៀបស្លៀកពាក់បុរាណ ឬបែបខ្មែរ

រឿងរ៉ាវសិស្សវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ មួយក្រុម ដែលបានស្លៀកឈុតបុរាណ ហើយត្រូវបានគេរិះគន់ថាជាឈុតថៃនោះ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ពិភាក្សាវែកញែកគ្នា ពេញបណ្តាញសង្គម។ ដោយមានការលើកឡើងថាកូនខ្មែរជំនាន់ក្រោយពុំទាន់បានយល់ និងមិនដឹងច្បាស់ពីសណ្ឋាននៃការស្លៀកពាក់ ដោយមានការយល់ច្រឡំជាខ្លាំង និង ពុំយល់ដឹងថា សណ្ឋានបែបណាជារបស់ខ្មែរ ឬរបស់ថៃ។
ក្នុងនោះផងដែរថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមម្នាក់ឈ្មោះ KC Virak ក៏មានការលើកយកមកបកស្រាយចែករំលែកបន្តពី  របៀបស្លៀកពាក់ក្បួនខ្នាតបែបខ្មែរ។ ដោយលោក KC Virak បានរៀបរាប់ពីភាពខុសគ្នា នៃសណ្ឋានការស្លៀកឈុតបុរាណរបស់ ខ្មែរ និងថៃ ថា៖
– ខ្មែរមានឈុតរុំស្បៃទម្លាក់ចំហៀងហ្នឹង (ឈុតព្រះថោងនាងនាគ)។ តែប្អូនៗទាំងនោះស្លៀករបៀបបែបថៃ ឬគឺទិញទំនិញថៃតែម្ដង គាត់ក៏បានបញ្ជាក់ប្រាប់ដែរ។
– ពីបុរាណខ្មែរភាគច្រើនប្រើពណ៌ស្រគត់ស្រគំ ឬពណ៌ដិតៗ ព្រោះលោកប្រើពណ៌ពីធម្មជាតិ ឯថៃប្រើពណ៌ឆើតៗ។
– សំពត់សម្លុយខ្មែរទំលាក់ជាយនៅខាងឆ្វេង ឯថៃទំលាក់ជាយនៅខាងស្តាំ។
– ចំពោះការពាក់ស្បៃ មាត្រដ្ឋានរបស់ខ្មែរគឺ ចុងស្បៃទម្លាក់ត្រឹមគូទ ឬក្រោមគូទបន្តិចមិនវែងអន្តេអន្តាយ ឯថៃគីវែងដល់ខ្នងជង្គង់ ឬវែងជាងហ្នឹងដល់អូសដី។
– ខ្មែរស្លៀកទម្លាក់ជើងសំពត់លើខ្មងជើងមិនរវីរវ័ណ្ឌ ស្លៀកទៅឃើញរាងខ្ទើតស្រឡះស្អាតទៀត ឯថៃស្លៀកជើងសំពត់ធ្លាក់ដល់កែងជើង។
– ខ្មែរស្លៀកទម្លាក់ចង្កេះសំពត់បន្តិច ឯថៃស្លៀកលើកចង្កេះសំពត់ឡើងខ្ពស់។
ក្នុងនោះលោក KC Virak ក៏បានរលឹកបន្ថែមថា “ការស្លៀកសម្លុយវ័ណ្ឌស្បៃពុំមែនជាការពេញនិយមរបស់ស្ត្រីខ្មែរបុរាណឡើយ។ ស្រ្តីខ្មែរមានការងារគេហកិច្ចច្រើន ដូច្នេះសំពត់សម្លុយនិងស្បៃទើសណាស់ ពុំស្រួលក្នុងការធ្វើការទេ។ ស្ត្រីខ្មែរនិយមចងក្បិនចោមពុងជាង ហើយការវ័ណ្ឌស្បៃភាគច្រើនជាអ្នកមានយសប៉ុណ្ណោះ ប៉ុន្តែក៏ពុំមែនជាស្បៃសំពត់ព្រែដែរ គឺច្រើនជាស្បៃពស្ត្រាមានឌិនសន្លឹកបន្ទះមាសប្រាក់ជាដើមតាមលទ្ធភាពយសសក្ដិ។
+ សុំសួរថា តើយើងធ្លាប់ឃើញខ្មែរស្លៀកពាក់បែបនេះទេ? ឬយើងឃើញតែការស្លៀកបែបនោះពីប្រទេសថៃទេមែនទេ? ហើយនៅប្រកែកគ្នាដល់ណា បើសូម្បីតែប្អូនៗម្ចាស់សំលៀកបំពាក់នោះ ក៏បានប្រកាសប្រាប់ថា គាត់ទិញពីថៃហើយហ្នឹង ព្រោះតម្លៃធូរថ្លៃ ហើយមិត្តគាត់ខ្លះទៀតជាកូនកាត់ថៃហើយហ្នឹង។ ទាស់ត្រង់សម្ដីគាត់ថា “មិនបានយកលុយអ្នកទើសអ្នកចេះដឹងណា ទិញស្លៀកនោះទេ” ទេតើ។
+ បើគាត់ឆ្លើយតបថា មកពីពួកគាត់ស្រឡាញ់ និងចង់ថែវប្បធម៌ខ្មែរពេក តែគាត់មិនដឹងក្បួន ឬភ្លេចខ្លួន ទើបទិញកាត់ស្លៀកខុសក្បួនខ្នាតបែបខ្មែរ ឬច្រឡំបែបថៃអ៊ីចឹងទៅ គឺចប់ហើយ។ យើងត្រេកអរណាស់ដែលយុវជនយើងចេះស្រឡាញ់ថែមរតកវប្បធម៌បែបនេះ។ ប៉ុន្តែដោយសារថៃយកវប្បធម៌យើងទៅកែខុសក្បួនខ្នាតដើមតិចតួចឱ្យក្លាយជារបស់គេ ដល់តែយើងកែពីក្បួនខ្នាតដើមយើងមិនប្រយ័ត្ន នោះប៉ះចំនឹងក្លាយជារបស់គេ ហើយអាចស្រួលគេថា យើងចម្លងពីគេទៅវិញទៀត។
+ ដូចយើងបានសិក្សាហើយថា នៅពេលយើងទទួលឥទ្ធិពលពីឥណ្ឌាលើមូលដ្ឋានវប្បធម៌ដើមរបស់ខ្មែរមនខ្លួនឯង គឺយើងបានបម្លែងរហូតដល់ឥណ្ឌាបច្ចុប្បន្នសុំចម្លងកសាងប្រាសាទអង្គរវត្តពីយើងវិញ។ នេះព្រោះដូនតាយើងច្នៃខ្ពស់ខ្លាំងជាម្ចាស់ដើម។ ចុះប្រពៃណីថៃល្អអស្ចារ្យជាងយើងអី ដែលត្រូវយើងយកតាមគេវិញ? តើយើងដឹងទេថា កុំថាឡើយប្រាសាទតាមាន់តាក្របី ព្រះវិហារនៅទល់ដែនបច្ចុប្បន្ននេះ សូម្បីប្រាសាទអង្គរវត្ត ក៏ថៃបង្រៀនកូនចៅ និងប្រាប់ភ្ញៀវបរទេសថា ខ្មែរវាយលួចយកពីថៃដែរ? ទោះយើងដឹងថាថៃមើលងាយយើង តែខ្មែរមិនដែលបង្រៀនកូនចៅឱ្យខឹងស្អប់ថៃវិញវិញដែរ មែនទេ?
+ ថៃខំCopy ពីយើង។ ហេតុអីយើងមានសំណៅដើមហើយមិនថែ បែរជាទៅCopy សំណៅមិនច្បាស់ពីគេវិញអ៊ីចឹង? ធ្វើឱ្យសំណៅដែលខ្លួនបាននោះកាន់តែមិនច្បាស់តថែមទៀត។
+ សំណូមពរអ្នករិះគន់ ឬចង់កែគ្នាអ្នកខុសទាស់ សូមប្រើប្រយោគសម្ដីសមរម្យ ពិសេសត្រូវមានអំណះអំណាងបង្ហាញគេផង ព្រោះជួនកាលដោយសារគ្នាមិនដឹងមែន។ បើបានតែស្ដីបន្ទោសៗ គ្នាក៏រកត្រូវមិនឃើញដែរ ឬអាចបាក់ទឹកចិត្តទៀតផង។
* មិនត្រូវតាមតែចាប់កំហុស ជាន់ពន្លិច ក្ដិចត្រួយ វាត់កួយជាន់កែងគ្នាឯងនោះទេ។ ព្រោះតែទាស់គ្នាឯងហ្នឹងហើយ ទើបមហាចក្រភពខ្មែរ បាត់បង់នៅសល់តែប៉ុណ្ណឹង។ នេះជាយុគថ្មីដែលយើងត្រូវសាមគ្គីពួតដៃគ្នាថែរក្សាអ្វីដែលនៅសល់ និងបន្តកសាងជាតិបន្ថែមឱ្យកូនចៅជំនាន់ក្រោយមោទនភាពសម័យយើង ដូចយើងមោទនភាពខ្មែរសម័យអង្គរកាលពីជាង១សហសវត្ស(១០០០ឆ្នាំ) មុនហើយហើយ។
* រាល់ថ្ងៃយើងគ្មានអ្វីយកប្រៀបលើគេទេ ក្រៅពីស៊ីកេរ្តិ៍កិត្តិនាមដូនតា ជាជាតិចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ និងធ្លាប់មានអារ្យធម៌រុងរឿង មានឈ្មោះជា ចក្រភពខ្មែរសម័យអង្គរហ្នឹង។ ដូចនេះបញ្ហាវប្បធម៌ ត្រូវតែប្រយ័ត្នឱ្យបានមែនទែន ព្រោះប្រទេសថៃមានការផ្សព្វផ្សាយខ្លាំង ហើយអន្តរជាតិស្គាល់ថៃច្រើនជាងខ្មែរទៀត មិនថាសេដ្ឋកិច្ចការនាំចេញផលិតផលថៃទៅក្រៅប្រទេស។ ជាងនេះទៅទៀតថៃធ្លាប់ធ្វើម្ចាស់ផ្ទះទាំងការប្រកួតកីឡា បវរកញ្ញា ក៏ដូចជាប្រជុំអន្តរជាតិធំៗជាច្រើន គឺអន្តរជាតិកាន់តែស្គាល់ថៃជាងខ្មែរ។ ពិសេសប្រទេសខ្មែរថៃជាប់គ្នា ហើយម្ខាងៗសុទ្ធតែថា ម្ខាងទៀតលួច ឬចម្លងតាមរបស់ខ្លួន។ បើយើងប្រើ ឬយកលំនាំតាមក្បួនខ្នាតគេទោះទាំងដុល ឬខ្លះៗទៀតនោះ គេពិតជាមានប្រៀបខ្លាំងលើយើងដែលថាខ្មែរខ្លួនឯងជាម្ចាស់វប្បធម៌ដើមហើយ។
រួមសេចក្តីមក ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបញ្ចាក់ថា ក្រុមសិស្សវិទ្យាល័យដែលបានស្លៀកឈុតបុរាណនេះ ពួកគាតស្រលាញ់វប្បធម៌ខ្មែរ ប៉ុន្តែយល់ដឹងសណ្ឋានភាពខុសគ្នារវាងឈុតខ្មែរ និងថៃ ហើយក្រុមសិស្សមួយនេះក៏បានទិញ កាត់ស្បៃ សំពត់ គ្រឿងអលង្ការខ្សែក្រវ៉ាត់បុរាណបែបថៃមកស្លៀកពាក់ ព្រោះតម្លៃធូរថ្លៃប៉ុណ្ណោះ។ លោក KC Virak ក៏បានបន្ថែមថាលោកមិនមែនជាអ្នកជំនាញ មិនមានចេះដឹងអីទេ បើខ្វះខុសទាស់ សូមជួយកែបំពេញផង។ ចង្កឹះ១បាច់កាច់មិនបាក់ តក់ៗពេញបំពង់។ ដោយសេចក្ដីគោរព និងរាប់អាន៕



No comments:

Post a Comment