មួយរយៈក្រោយនេះ យើងសង្កេតឃើញថាសិល្បៈជំនាន់មុនបានសាបរលាបបន្តិចម្ដងៗ ហេតុនេះទើបសិល្បករជាច្រើនដែលមានជីវិតនៅរស់ ខំប្រឹងគាស់កកាយយកមរតកដើមមកវិញ។ ជាក់ស្ដែងដូចជាលោកតាលោកយាយជរា ២ រូបដែលបានទៅអង្គុយមុខផ្លូវចូលទៅបុណ្យភូមិ និងសម្ដែងចាប៉ីបុរាណ ហាលខ្យល់ ហាលក្ដៅ ពុំមានដំបូលត្រឹមត្រូវគួរឲ្យស្រណោះ។ ក្នុងនោះក៏មានអ្នកលេងហ្វេសប៊ុកជាច្រើនបានធ្វើការបង្ហោះ និងធ្វើការបញ្ចេញមតិផ្សេងៗគ្នា និងសង្ឃឹមថានឹងមានការជួួយចែករំលែកឲ្យអ្នកមកលេង ដែលបានឃើញជួយដល់គាត់។
ជាមួយគ្នានេះ អ្នកនាង សុខ សុម៉ាវត្តី ដែលជាតារាសម្ដែងមួយរូប ក៏បានប្រទះឃើញ និងបានបង្ហោះសារថា៖ «គាត់លែងចង់ល្បីហើយ ពេលនេះគាត់គ្រាន់តែចង់ចំអែតក្រពះទេ អ្នកទៅលេងទីនោះឃើញគាត់ជួយអ្នកសិល្បៈដែលលែងមានឆាកសំដែងនេះផង»៕




No comments:
Post a Comment