ប្រិយមិត្តច្បាស់ជាជ្រាបហើយថាមួយរយៈនេះនៅតាមបណ្តាញសង្គមហ្វេសប៊ុកមានរឿងរ៉ាវប្រទូសសារាយ ជាច្រើន ដែលមានការបង្កជម្លោះ និងប្រើពាក្យសម្តី ជេរ គ្នាទៅមកយកហេតុផលឈ្នះចាញ់រៀងៗខ្លួន។ យ៉ាងណាមិញតារាសម្តែងស៊ិចស៊ី កញ្ញា ដេនី ក្វាន់ ស្រាប់តែបានបញ្ចេញមតិ ថែមទាំងធ្វើការបែងចែកការជេរនៅក្នុងសង្គម ជា២ ប្រភេទថែមទៀតផង។ ដោយកញ្ញា ដេនី ក្វាន់ បានបង្ហោះសារបែបនេះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖
“ការជេរក្នុងសង្គមយើងឥឡូវ វាមានពីរយ៉ាង ទី១ ជេរព្រោះកំហឹង ចំណែកទី២ ជេរព្រោះចង់ល្បី។
១. ជេរព្រោះកំហឹងដោយសារតែមានការមើលងាយ ពីបុគ្គលម្ខាងទៀត ទើបទ្រាំមិនបានហើយជេរតបទៅវិញ
២. ជេរព្រោះចង់ល្បីគឺរឿងតូចសោះខំប្រឹងពង្រីកអោយធំ ឬគ្មានបញ្ហាសោះធ្វើអោយមានបញ្ហាដើម្បីអោយបានជេរហើយល្បី។ ប៉ុន្តែអ្នកដែលចង់ល្បីដោយសារជេរគេហ្នឹងគឺសង្គមយើងគេមិនឲ្យតម្លៃទេ។ ហើយអ្នកដែលអោយតម្លៃទៅអ្នកជេរហ្នឹងគឺសុទ្ធតែពពួកពូកែជេរដូចគ្នា អត់តម្លៃដូចគ្នា។ គិតៗទៅមនុស្សយើងចំឡែកណាស់រឿងល្អគគោកមិនទៅធ្វើអោយល្បីទេ បែរជាជ្រើសការជេរដើម្បីអោយល្បីទៅវិញ”។ ក្នុងនោះផងដែល ដេនី ក្វាន់ ក៏បានបញ្ជាក់ថាការបង្ហោះនេះកញ្ញាមិនបានវាយប្រហារបុគ្គលរូបណាឡើយ រីឯរឿងរ៉ាវកំពុងល្បីពេញហ្វេសប៊ុកនោះកញ្ញាក៏មិនបានដឹងឮអ្វីដែរ ដោយនេះគ្រាន់តែការបញ្ចេញទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ៕
Saturday, April 7, 2018
Home
Unlabelled
ម្យ៉ាងដែរ! ដេនី ក្វាន់ និយាយថា ការជេរ នៅក្នុងសង្គម មានរហូតដល់ទៅ២ប្រភេទ ឯណោះ
ម្យ៉ាងដែរ! ដេនី ក្វាន់ និយាយថា ការជេរ នៅក្នុងសង្គម មានរហូតដល់ទៅ២ប្រភេទ ឯណោះ
About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of soratemplates is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
Subscribe to:
Post Comments (Atom)




No comments:
Post a Comment