ឆេងម៉េងចំពេលអត់លុយទិញជ្រូកខ្វៃ ស្រ្តីម្នាក់ឲ្យគេធ្វើនំបុ័ងរាងដូចជ្រូកខ្វៃយកទៅសែនដូនតា - KHMER Videos Sexy

Saturday, April 7, 2018

ឆេងម៉េងចំពេលអត់លុយទិញជ្រូកខ្វៃ ស្រ្តីម្នាក់ឲ្យគេធ្វើនំបុ័ងរាងដូចជ្រូកខ្វៃយកទៅសែនដូនតា

ការសែនជ្រូកខ្វៃក្នុងពិធីឆេងម៉េងគឺជារឿងសំខាន់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋចិន ឬជាប់ខ្សែស្រឡាយចិន ហើយក្នុងរដូវឆេង ម៉េងនេះតម្លៃរបស់ជ្រូកខ្វៃក៏ឡើងខ្ពស់ដែរ ដែលវាធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនគ្មានលទ្ធភាពទិញវាបាន។ ស្ថិតនៅក្នុងស្ថានភាពខ្វះខាតលុយដូចនេះ ស្រ្តីម្នាក់បានសម្រេចទិញនំបុ័ងដ៏ធំមួយ និងមានរាងដូចជ្រូកខ្វៃយកទៅសែននៅមុខផ្នូរដូនតារបស់នាង។ ស្រ្តីរូបនេះមានឈ្មោះ ថា Lee រស់នៅក្នុងខេត្ត Guangzhou ប្រទេសចិន។
នាងបានប្រាប់ថា ដោយសារតែនាងគ្មានលុយ ហើយការសែនជ្រូកខ្វៃក្នុងរដូវឆេងម៉េង​ជាប្រពៃណីមួយខានមិនបានទៅហើយ ដូចនេះនាងបានទៅហាងនំបុ័ងមួយ និងប្រាប់ឲ្យគេធ្វើនំបុ័ងពិសេសមួយមានរាងដូចជ្រូកខ្វៃដើម្បីយកទៅសែន។ យ៉ាងណាក្តី ម្តាយក្មេករបស់នាងមិនសប្បាយចិត្តជាមួយឥរិយាបទនេះទេ ដោយគាត់គិតវាមិនសមរម្យសម្រាប់វិញ្ញាណក្ខន្ធជីដូនជីតា។ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមវិញបានបញ្ចេញមតិថា ទោះវាមិនមែនជាជ្រូកខ្វៃមែនទែនក៏ដោយ តែវាក៏ជាទឹកចិត្តរបស់នាងដែរ ព្រោះថាការធ្វើបុណ្យទានគឺធ្វើតាមលទ្ធភាព និងធនធានរបស់មនុស្សម្នាក់ៗ ហើយវាគ្មានច្បាប់ណាកំណត់ត្រូវតែធ្វើបុណ្យតូច ឬធំប៉ុនណានោះទេ៕



No comments:

Post a Comment