KHMER Videos Sexy

KHMER Videos Sexy

test

Breaking

Saturday, April 7, 2018

ចៃដន្យម្ល៉េះ! ចូលឆ្នាំខ្មែរនេះ ពេជ្រ ថាណា, អ៊ីវ៉ាធីណា និង ខេមរៈ, សុគន្ធកញ្ញា ចេញបទរាំវង់ដូចគ្នា ពីរោះម្យ៉ាងម្នាក់ (មានវីដេអូ)

April 07, 2018 0
ចៃដន្យម្ល៉េះ! ចូលឆ្នាំខ្មែរនេះ ពេជ្រ ថាណា, អ៊ីវ៉ាធីណា និង ខេមរៈ, សុគន្ធកញ្ញា ចេញបទរាំវង់ដូចគ្នា ពីរោះម្យ៉ាងម្នាក់ (មានវីដេអូ)
ស្ថិតក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំខ្មែរដែលកាន់តែខិតជិតមកដល់នោះ យើងសង្កេតឃើញថាតារាចម្រៀងជាច្រើនបានធ្វើការបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន មានភ្លេងគ្រប់ចង្វាក់។  យ៉ាងណាមិញទោះជាបានបញ្ចេញបទញាក់ច្រើនក្តី ក៏មានការបញ្ចេញបទចម្រៀងបែបចង្វាក់ប្រជាប្រិយផងដែរ។
ជាក់ស្តែងក្នុងឆ្នាំនេះ បទ “អនុស្សាវរីយ៍អង្គរ  ឬ រាំវង់អង្គរ” ដែលជាបទមរតកដើម ត្រូវបានតារាចម្រៀង ប្រចាំផលិតកម្មថោន លោក ពេជ្រ ថាណា កញ្ញា អ៊ីវ៉ាធីណា និង តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈសិរីមន្ត និងកញ្ញា ឱក សុគន្ធកញ្ញា លើកយកមកបកស្រាយជាថ្មី។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖




អ្នកលេងហ្វេសប៊ុកម្នាក់ បកស្រាយយ៉ាងក្បោះក្បាយ ក្បួនខ្នាតរបៀបស្លៀកពាក់បុរាណ ឬបែបខ្មែរ

April 07, 2018 0
អ្នកលេងហ្វេសប៊ុកម្នាក់ បកស្រាយយ៉ាងក្បោះក្បាយ ក្បួនខ្នាតរបៀបស្លៀកពាក់បុរាណ ឬបែបខ្មែរ
រឿងរ៉ាវសិស្សវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ មួយក្រុម ដែលបានស្លៀកឈុតបុរាណ ហើយត្រូវបានគេរិះគន់ថាជាឈុតថៃនោះ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ពិភាក្សាវែកញែកគ្នា ពេញបណ្តាញសង្គម។ ដោយមានការលើកឡើងថាកូនខ្មែរជំនាន់ក្រោយពុំទាន់បានយល់ និងមិនដឹងច្បាស់ពីសណ្ឋាននៃការស្លៀកពាក់ ដោយមានការយល់ច្រឡំជាខ្លាំង និង ពុំយល់ដឹងថា សណ្ឋានបែបណាជារបស់ខ្មែរ ឬរបស់ថៃ។
ក្នុងនោះផងដែរថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមម្នាក់ឈ្មោះ KC Virak ក៏មានការលើកយកមកបកស្រាយចែករំលែកបន្តពី  របៀបស្លៀកពាក់ក្បួនខ្នាតបែបខ្មែរ។ ដោយលោក KC Virak បានរៀបរាប់ពីភាពខុសគ្នា នៃសណ្ឋានការស្លៀកឈុតបុរាណរបស់ ខ្មែរ និងថៃ ថា៖
– ខ្មែរមានឈុតរុំស្បៃទម្លាក់ចំហៀងហ្នឹង (ឈុតព្រះថោងនាងនាគ)។ តែប្អូនៗទាំងនោះស្លៀករបៀបបែបថៃ ឬគឺទិញទំនិញថៃតែម្ដង គាត់ក៏បានបញ្ជាក់ប្រាប់ដែរ។
– ពីបុរាណខ្មែរភាគច្រើនប្រើពណ៌ស្រគត់ស្រគំ ឬពណ៌ដិតៗ ព្រោះលោកប្រើពណ៌ពីធម្មជាតិ ឯថៃប្រើពណ៌ឆើតៗ។
– សំពត់សម្លុយខ្មែរទំលាក់ជាយនៅខាងឆ្វេង ឯថៃទំលាក់ជាយនៅខាងស្តាំ។
– ចំពោះការពាក់ស្បៃ មាត្រដ្ឋានរបស់ខ្មែរគឺ ចុងស្បៃទម្លាក់ត្រឹមគូទ ឬក្រោមគូទបន្តិចមិនវែងអន្តេអន្តាយ ឯថៃគីវែងដល់ខ្នងជង្គង់ ឬវែងជាងហ្នឹងដល់អូសដី។
– ខ្មែរស្លៀកទម្លាក់ជើងសំពត់លើខ្មងជើងមិនរវីរវ័ណ្ឌ ស្លៀកទៅឃើញរាងខ្ទើតស្រឡះស្អាតទៀត ឯថៃស្លៀកជើងសំពត់ធ្លាក់ដល់កែងជើង។
– ខ្មែរស្លៀកទម្លាក់ចង្កេះសំពត់បន្តិច ឯថៃស្លៀកលើកចង្កេះសំពត់ឡើងខ្ពស់។
ក្នុងនោះលោក KC Virak ក៏បានរលឹកបន្ថែមថា “ការស្លៀកសម្លុយវ័ណ្ឌស្បៃពុំមែនជាការពេញនិយមរបស់ស្ត្រីខ្មែរបុរាណឡើយ។ ស្រ្តីខ្មែរមានការងារគេហកិច្ចច្រើន ដូច្នេះសំពត់សម្លុយនិងស្បៃទើសណាស់ ពុំស្រួលក្នុងការធ្វើការទេ។ ស្ត្រីខ្មែរនិយមចងក្បិនចោមពុងជាង ហើយការវ័ណ្ឌស្បៃភាគច្រើនជាអ្នកមានយសប៉ុណ្ណោះ ប៉ុន្តែក៏ពុំមែនជាស្បៃសំពត់ព្រែដែរ គឺច្រើនជាស្បៃពស្ត្រាមានឌិនសន្លឹកបន្ទះមាសប្រាក់ជាដើមតាមលទ្ធភាពយសសក្ដិ។
+ សុំសួរថា តើយើងធ្លាប់ឃើញខ្មែរស្លៀកពាក់បែបនេះទេ? ឬយើងឃើញតែការស្លៀកបែបនោះពីប្រទេសថៃទេមែនទេ? ហើយនៅប្រកែកគ្នាដល់ណា បើសូម្បីតែប្អូនៗម្ចាស់សំលៀកបំពាក់នោះ ក៏បានប្រកាសប្រាប់ថា គាត់ទិញពីថៃហើយហ្នឹង ព្រោះតម្លៃធូរថ្លៃ ហើយមិត្តគាត់ខ្លះទៀតជាកូនកាត់ថៃហើយហ្នឹង។ ទាស់ត្រង់សម្ដីគាត់ថា “មិនបានយកលុយអ្នកទើសអ្នកចេះដឹងណា ទិញស្លៀកនោះទេ” ទេតើ។
+ បើគាត់ឆ្លើយតបថា មកពីពួកគាត់ស្រឡាញ់ និងចង់ថែវប្បធម៌ខ្មែរពេក តែគាត់មិនដឹងក្បួន ឬភ្លេចខ្លួន ទើបទិញកាត់ស្លៀកខុសក្បួនខ្នាតបែបខ្មែរ ឬច្រឡំបែបថៃអ៊ីចឹងទៅ គឺចប់ហើយ។ យើងត្រេកអរណាស់ដែលយុវជនយើងចេះស្រឡាញ់ថែមរតកវប្បធម៌បែបនេះ។ ប៉ុន្តែដោយសារថៃយកវប្បធម៌យើងទៅកែខុសក្បួនខ្នាតដើមតិចតួចឱ្យក្លាយជារបស់គេ ដល់តែយើងកែពីក្បួនខ្នាតដើមយើងមិនប្រយ័ត្ន នោះប៉ះចំនឹងក្លាយជារបស់គេ ហើយអាចស្រួលគេថា យើងចម្លងពីគេទៅវិញទៀត។
+ ដូចយើងបានសិក្សាហើយថា នៅពេលយើងទទួលឥទ្ធិពលពីឥណ្ឌាលើមូលដ្ឋានវប្បធម៌ដើមរបស់ខ្មែរមនខ្លួនឯង គឺយើងបានបម្លែងរហូតដល់ឥណ្ឌាបច្ចុប្បន្នសុំចម្លងកសាងប្រាសាទអង្គរវត្តពីយើងវិញ។ នេះព្រោះដូនតាយើងច្នៃខ្ពស់ខ្លាំងជាម្ចាស់ដើម។ ចុះប្រពៃណីថៃល្អអស្ចារ្យជាងយើងអី ដែលត្រូវយើងយកតាមគេវិញ? តើយើងដឹងទេថា កុំថាឡើយប្រាសាទតាមាន់តាក្របី ព្រះវិហារនៅទល់ដែនបច្ចុប្បន្ននេះ សូម្បីប្រាសាទអង្គរវត្ត ក៏ថៃបង្រៀនកូនចៅ និងប្រាប់ភ្ញៀវបរទេសថា ខ្មែរវាយលួចយកពីថៃដែរ? ទោះយើងដឹងថាថៃមើលងាយយើង តែខ្មែរមិនដែលបង្រៀនកូនចៅឱ្យខឹងស្អប់ថៃវិញវិញដែរ មែនទេ?
+ ថៃខំCopy ពីយើង។ ហេតុអីយើងមានសំណៅដើមហើយមិនថែ បែរជាទៅCopy សំណៅមិនច្បាស់ពីគេវិញអ៊ីចឹង? ធ្វើឱ្យសំណៅដែលខ្លួនបាននោះកាន់តែមិនច្បាស់តថែមទៀត។
+ សំណូមពរអ្នករិះគន់ ឬចង់កែគ្នាអ្នកខុសទាស់ សូមប្រើប្រយោគសម្ដីសមរម្យ ពិសេសត្រូវមានអំណះអំណាងបង្ហាញគេផង ព្រោះជួនកាលដោយសារគ្នាមិនដឹងមែន។ បើបានតែស្ដីបន្ទោសៗ គ្នាក៏រកត្រូវមិនឃើញដែរ ឬអាចបាក់ទឹកចិត្តទៀតផង។
* មិនត្រូវតាមតែចាប់កំហុស ជាន់ពន្លិច ក្ដិចត្រួយ វាត់កួយជាន់កែងគ្នាឯងនោះទេ។ ព្រោះតែទាស់គ្នាឯងហ្នឹងហើយ ទើបមហាចក្រភពខ្មែរ បាត់បង់នៅសល់តែប៉ុណ្ណឹង។ នេះជាយុគថ្មីដែលយើងត្រូវសាមគ្គីពួតដៃគ្នាថែរក្សាអ្វីដែលនៅសល់ និងបន្តកសាងជាតិបន្ថែមឱ្យកូនចៅជំនាន់ក្រោយមោទនភាពសម័យយើង ដូចយើងមោទនភាពខ្មែរសម័យអង្គរកាលពីជាង១សហសវត្ស(១០០០ឆ្នាំ) មុនហើយហើយ។
* រាល់ថ្ងៃយើងគ្មានអ្វីយកប្រៀបលើគេទេ ក្រៅពីស៊ីកេរ្តិ៍កិត្តិនាមដូនតា ជាជាតិចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ និងធ្លាប់មានអារ្យធម៌រុងរឿង មានឈ្មោះជា ចក្រភពខ្មែរសម័យអង្គរហ្នឹង។ ដូចនេះបញ្ហាវប្បធម៌ ត្រូវតែប្រយ័ត្នឱ្យបានមែនទែន ព្រោះប្រទេសថៃមានការផ្សព្វផ្សាយខ្លាំង ហើយអន្តរជាតិស្គាល់ថៃច្រើនជាងខ្មែរទៀត មិនថាសេដ្ឋកិច្ចការនាំចេញផលិតផលថៃទៅក្រៅប្រទេស។ ជាងនេះទៅទៀតថៃធ្លាប់ធ្វើម្ចាស់ផ្ទះទាំងការប្រកួតកីឡា បវរកញ្ញា ក៏ដូចជាប្រជុំអន្តរជាតិធំៗជាច្រើន គឺអន្តរជាតិកាន់តែស្គាល់ថៃជាងខ្មែរ។ ពិសេសប្រទេសខ្មែរថៃជាប់គ្នា ហើយម្ខាងៗសុទ្ធតែថា ម្ខាងទៀតលួច ឬចម្លងតាមរបស់ខ្លួន។ បើយើងប្រើ ឬយកលំនាំតាមក្បួនខ្នាតគេទោះទាំងដុល ឬខ្លះៗទៀតនោះ គេពិតជាមានប្រៀបខ្លាំងលើយើងដែលថាខ្មែរខ្លួនឯងជាម្ចាស់វប្បធម៌ដើមហើយ។
រួមសេចក្តីមក ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបញ្ចាក់ថា ក្រុមសិស្សវិទ្យាល័យដែលបានស្លៀកឈុតបុរាណនេះ ពួកគាតស្រលាញ់វប្បធម៌ខ្មែរ ប៉ុន្តែយល់ដឹងសណ្ឋានភាពខុសគ្នារវាងឈុតខ្មែរ និងថៃ ហើយក្រុមសិស្សមួយនេះក៏បានទិញ កាត់ស្បៃ សំពត់ គ្រឿងអលង្ការខ្សែក្រវ៉ាត់បុរាណបែបថៃមកស្លៀកពាក់ ព្រោះតម្លៃធូរថ្លៃប៉ុណ្ណោះ។ លោក KC Virak ក៏បានបន្ថែមថាលោកមិនមែនជាអ្នកជំនាញ មិនមានចេះដឹងអីទេ បើខ្វះខុសទាស់ សូមជួយកែបំពេញផង។ ចង្កឹះ១បាច់កាច់មិនបាក់ តក់ៗពេញបំពង់។ ដោយសេចក្ដីគោរព និងរាប់អាន៕



មិនមែនលំៗទេណា! ធី សុវណ្ណថា ខិតខំហាត់របាំបុរាណ ត្រៀមសម្តែងនៅកូរ៉េខាងត្បូង (មានវីដេអូ)

April 07, 2018 0
មិនមែនលំៗទេណា! ធី សុវណ្ណថា ខិតខំហាត់របាំបុរាណ ត្រៀមសម្តែងនៅកូរ៉េខាងត្បូង (មានវីដេអូ)
អ្នកនយោបាយវ័យក្មេងកញ្ញា ធី សុវណ្ណថា កន្លងមកគេគ្រាន់តែឃើញកញ្ញាជាយុវតីមួយរូបដែលបង្ហាញសកម្មភាពនៅក្នុងឆាកនយោបាយ។ ប៉ុន្តែមួយរយៈនេះ  ស្រាប់តែអ្នកនយោបាយវ័យក្មេងនេះបានប្រកាសថាខ្លួនចង់ក្លាយជាតារាម៉ូដែល និងប្រឡូកចូលវិស័យសិល្បៈ។ ជាពិសេសកញ្ញាក៏កំពុងតែធ្វើការប្រកួតប្រជែងក្នុងកម្មវិធីបវកញ្ញា  Queen Of The Spa 2018 ថែមទៀតផង។
យ៉ាងណាមិញនៅថ្ងៃនេះ ធី សុវណ្ណថា ក៏បានធ្វើការ live វីដេអូបង្ហាញសកម្មភាព យុវតីមួួយក្រុមរួមទាំងកញ្ញា បានធ្វើការហាត់របាំបុរាណខ្មែរ យ៉ាងសកម្ម។ ក្នុងការរាំនេះផងដែរ គឺដើម្បីត្រៀមសម្តែងនៅក្នុងកម្មវិធីមួយក្នុងប្រទេសកូរ៉េខាងត្បូង ខាងមុខនេះ។ ទោះបីជាគ្មានបទពិសោធន៍ជាមួយនឹងក្បាច់របាំបុរាណ ដោយក្នុងការហាត់រាំមានការលំបាក ក៏ ធី​ សុវណ្ណថា ខិតខំហ្វឹកហាត់ជាខ្លាំង។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖




ថាវីដេអូចាស់ទៅកប់! មើលវីដេអូថ្មីពេលឌុច លីដា ហាត់ប្រាណកប់ជាងមុនទៀត ចង្កេះក្រលែងឡើងទន់ (មានវីដេអូ)

April 07, 2018 0
ថាវីដេអូចាស់ទៅកប់! មើលវីដេអូថ្មីពេលឌុច លីដា ហាត់ប្រាណកប់ជាងមុនទៀត ចង្កេះក្រលែងឡើងទន់ (មានវីដេអូ)
កញ្ញា ឌុច លីដា តារាសម្ដែងស្រីជួរមុខ ដែលមានរូបសម្រស់ស្រស់ស្អាត និងទទួលបានការគាំទ្រពីទស្សនិកជនមិនតិចទេ។ មួយរយៈក្រោយ យើងសង្កេតឃើញតារាស្រីរូបនេះកាន់តែមានប្រជាប្រិយភាព ដោយកញ្ញាតែងតែបង្ហោះវីដេអូរាំ ច្រៀង បែប Cover ក្រលែងចង្កេះ ទៅលើបណ្ដាញសង្គមរបស់ខ្លួន។ ថ្មីៗ នេះ កញ្ញាបានធ្វើឲ្យគ្រប់គ្នាកាន់តែមានភាពភ្ញាក់ផ្អើល ក្រោយបានបញ្ចេញវីដេអូថ្មីពេលហាត់ប្រាណ ទាក់ទាញចំនាប់លើហ្វេសប៊ុកមិនចេះតិច។
ដោយវីដេអូមួយនេះ កញ្ញាបានបង្អួតកាយស៊ីចស៊ី បង្វិលកងហាត់ប្រាណយ៉ាងល្វតល្វន់ ធ្វើឲ្យអ្នកទស្សនាមើលឡើងចំហរមាត់តែម្ដង។ ចង់ដឹងច្បាស់ តោះទស្សនាវីដេអូខាងក្រោម៖





ម្យ៉ាងដែរ!​ ដេនី ក្វាន់ និយាយថា ការជេរ នៅក្នុងសង្គម មានរហូតដល់ទៅ២ប្រភេទ ឯណោះ

April 07, 2018 0
ម្យ៉ាងដែរ!​ ដេនី ក្វាន់ និយាយថា ការជេរ នៅក្នុងសង្គម មានរហូតដល់ទៅ២ប្រភេទ ឯណោះ
ប្រិយមិត្តច្បាស់ជាជ្រាបហើយថាមួយរយៈនេះនៅតាមបណ្តាញសង្គមហ្វេសប៊ុកមានរឿងរ៉ាវប្រទូសសារាយ ជាច្រើន ដែលមានការបង្កជម្លោះ និងប្រើពាក្យសម្តី ជេរ គ្នាទៅមកយកហេតុផលឈ្នះចាញ់រៀងៗខ្លួន។ យ៉ាងណាមិញតារាសម្តែងស៊ិចស៊ី កញ្ញា ដេនី ក្វាន់ ស្រាប់តែបានបញ្ចេញមតិ ថែមទាំងធ្វើការបែងចែកការជេរនៅក្នុងសង្គម ជា២ ប្រភេទថែមទៀតផង។ ដោយកញ្ញា ដេនី ក្វាន់ បានបង្ហោះសារបែបនេះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖
“ការជេរក្នុងសង្គមយើងឥឡូវ វាមានពីរយ៉ាង ទី១ ជេរព្រោះកំហឹង ចំណែកទី២ ជេរព្រោះចង់ល្បី។
១. ជេរព្រោះកំហឹងដោយសារតែមានការមើលងាយ ពីបុគ្គលម្ខាងទៀត ទើបទ្រាំមិនបានហើយជេរតបទៅវិញ
២. ជេរព្រោះចង់ល្បីគឺរឿងតូចសោះខំប្រឹងពង្រីកអោយធំ ឬគ្មានបញ្ហាសោះធ្វើអោយមានបញ្ហាដើម្បីអោយបានជេរហើយល្បី។ ប៉ុន្តែអ្នកដែលចង់ល្បីដោយសារជេរគេហ្នឹងគឺសង្គមយើងគេមិនឲ្យតម្លៃទេ។ ហើយអ្នកដែលអោយតម្លៃទៅអ្នកជេរហ្នឹងគឺសុទ្ធតែពពួកពូកែជេរដូចគ្នា អត់តម្លៃដូចគ្នា។ គិតៗទៅមនុស្សយើងចំឡែកណាស់រឿងល្អគគោកមិនទៅធ្វើអោយល្បីទេ បែរជាជ្រើសការជេរដើម្បីអោយល្បីទៅវិញ”។ ក្នុងនោះផងដែល ដេនី ក្វាន់ ក៏បានបញ្ជាក់ថាការបង្ហោះនេះកញ្ញាមិនបានវាយប្រហារបុគ្គលរូបណាឡើយ រីឯរឿងរ៉ាវកំពុងល្បីពេញហ្វេសប៊ុកនោះកញ្ញាក៏មិនបានដឹងឮអ្វីដែរ ដោយនេះគ្រាន់តែការបញ្ចេញទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ៕



សុខ សុម៉ាវត្តី សំណូមពរអ្នកទៅលេងបុណ្យភូមិ ឃើញដូនជរាទាំង ២នេះ សូមជួយគាត់បានចម្អែតក្រពះផង

April 07, 2018 0
សុខ សុម៉ាវត្តី សំណូមពរអ្នកទៅលេងបុណ្យភូមិ ឃើញដូនជរាទាំង ២នេះ សូមជួយគាត់បានចម្អែតក្រពះផង


មួយរយៈក្រោយនេះ យើងសង្កេតឃើញថាសិល្បៈជំនាន់មុនបានសាបរលាបបន្តិចម្ដងៗ ហេតុនេះទើបសិល្បករជាច្រើនដែលមានជីវិតនៅរស់ ខំប្រឹងគាស់កកាយយកមរតកដើមមកវិញ។ ជាក់ស្ដែងដូចជាលោកតា​លោកយាយជរា ២ រូបដែលបានទៅអង្គុយមុខផ្លូវចូលទៅបុណ្យភូមិ និងសម្ដែងចាប៉ីបុរាណ  ហាលខ្យល់ ហាលក្ដៅ ពុំមានដំបូលត្រឹមត្រូវគួរឲ្យស្រណោះ។ ក្នុងនោះក៏មានអ្នកលេងហ្វេសប៊ុកជាច្រើនបានធ្វើការបង្ហោះ និងធ្វើការបញ្ចេញមតិផ្សេងៗគ្នា និងសង្ឃឹមថានឹងមានការជួួយចែករំលែកឲ្យអ្នកមកលេង ដែលបានឃើញជួយដល់គាត់។
ជាមួយគ្នានេះ អ្នកនាង សុខ សុម៉ាវត្តី ដែលជាតារាសម្ដែងមួយរូប ក៏បានប្រទះឃើញ និងបានបង្ហោះសារថា៖ «គាត់លែងចង់ល្បីហើយ ពេលនេះគាត់គ្រាន់តែចង់ចំអែតក្រពះទេ អ្នកទៅលេងទីនោះឃើញគាត់ជួយអ្នកសិល្បៈដែលលែងមានឆាកសំដែងនេះផង»៕



សុខ ស្រីនាង ទោះបីជានឿយហត់នឹងការងារយ៉ាងណា ក៏នៅតែមានកម្លាំងចិត្តព្រោះតែមាន…

April 07, 2018 0
សុខ ស្រីនាង ទោះបីជានឿយហត់នឹងការងារយ៉ាងណា ក៏នៅតែមានកម្លាំងចិត្តព្រោះតែមាន…
តារាសម្លេងស្រទន់អ្នកនាង សុខ ស្រីនាង ហាក់កំពុងតែឡើងកូដជាខ្លាំង ដោយសារតែមួយរយៈនេះរូបនាង តែងតែមានវត្តមាននៅរាល់ការប្រគុំតន្រ្ដីធំៗនៅក្នុងស្ថានីយន៍ទូរទស្សន៍ហង្សមាស។ លើសពីនេះយើងឃើញថារូបនាងមានការមមាញឹកជាមួយនឹងការងារជាខ្លាំង តែទោះបីជារូបនាងត្រូវនឿយហត់យ៉ាងណាក៏នៅតែមានទឹកចិត្ត ក៏ដូចជាកម្លាំងចិត្តមកវិញព្រោះដោយសាតែមានអ្នកគាំទ្រនៅចាំជួយលើកទឹកចិត្ត ដែលប្រៀបបានទៅនឹងថ្នាំវីតាមីនជួយដល់រូបនាង។
ក្នុងនោះអ្នកនាង សុខ ស្រីនាង ក៏បានបង្ហោះសារដល់បណ្ដាអ្នកគាំទ្ររបស់ខ្លួននៅក្នុងបណ្ដាញសង្គមផងដែរថា៖”អស់តែកំលាំងកាយតែកំលាំងចិត្តមិនអស់នោះទេនៅមានច្រេីន ណាស់​️​ព្រោះថាមានបងប្អូនក៏ដូចជាបណ្ដារអ្នកគាំទ្រ​ ជាថ្នាំវីតាមីន​ដ៏ពូកែរបស់នាងខ្ញុំនោះអី ប៉ុន្តែឥឡូវចេញដំនេីរទៀតហេីយ​ ជួបគ្មាឆាប់ៗ​បងប្អូនអ្នក បន្ទាយមានជយ័​ ពោធិ៍​សាត់​ សៀមរៀប”៕​